មកដល់ហើយៗ ធ្លាប់តែឃើញគេផុសពេញ Facebook ថា MLBB នឹងមានការកែសម្រួលទៅលើសត្វ និងរូបរាងទឹកដីរបស់ហ្គេមហើយពេលនេះ MLBB បានបញ្ចេញវីដេអូជាផ្លូវការហើយដែលបង្ហាញពីចំណុចនៃការកែប្រែត្រួសៗ ដូចខាងក្រោម ៖

រូបរាងបន្ទាយថ្មី
បន្ទាយដែលយើងកើតមកដំបូងវាមានរូបរាងស្អាតហើយ បន្តែដើម្បីធ្វើអោយកាន់តែប្រសើរនោះ ក្រុមការងារបានបន្ថែមរូបសំណាក់ថ្មីមួយដ៏ធំជំនួសអោយក្បាលឥន្ទ្រីវិញ ។

ទឹកដីទាំងមូល
មិនសូវជាមានការផ្លាស់ប្តូរច្រើនទេ គ្រាន់តែភាគច្រើនគឺប្តូរកន្លែង Lord, Turtle និង Buff

ប៉មថ្មី (Turret)
ប្តូររូបរាងអោយត្រូវនឹងទឹកដីដោយបន្ទាយប៉មមានជ្រុង ៣ ហើយបើប៉មតាមផ្លូវវិញ គឺប្តូរពីបែបសសរត្រង់ មកជាដុំហើយហោះតែម្ដង

Elemental Lord
កាលពីមុនត្រឹមតែ Lord ធម្មតាតែឥឡូវឈ្មោះថា Elemental Lord ដែលមានន័យថានឹងមានធាតុទឹកសមុទ្រលាយជាមួយនិងរន្ទះ ហើយមានរូបរាងដូចទៅនិង Poseidon អញ្ចឹង

Dragon Turtle
ចេញពីអណ្ដើកយក្ស ក្លាយទៅជាអណ្ដើកនាគរាជ ជាមួយរូបរាងថ្មីលាយជាមួយនិងស្រកានាគហើយ Buff Effect ថ្មីផងដែរ

Molten Fiend
ជាទូទៅយើងតែងតែស្គាល់ថានេះជា Buff ក្រហមនោះឯង ហើយពីមុនរូបរាងជាសត្វចំលែកមកពីនរកតែឥលូវនេះជា សត្វចចកភ្លើងវិញ

Thunder Fenrir
ពីមុនដូចជាសត្វពស់បើកវែក ពណ៌ស្វាយឥឡូវនេះក្លាយទៅជាចចកដុះស្លាប

សត្វតូចៗមួយចំនួនទៀត

សរុបទាំងអស់មក ការកែសម្រួលថ្មីនេះ ត្រូវបានដាក់ឈ្មោះអោយថា Sanctum Island ហើយដែលនឹងដាក់អោយប្រើប្រាស់ឆាប់ៗនេះបន្ទាប់ពីការ Update លើកក្រោយនេះបានរយៈ ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png