ទស្សនិកជនប្រហែលជាបានដឹងហើយថា MLBB នឹងចេញផ្សាយហេរ៉ូថ្មីមួយទៀតឆាប់ៗនេះ ដែលមានរូបរាងជាមនុស្សយន្តដ៏ធំឈ្មោះ “Edith” ហើយក៏ គិតថានេះប្រាកដជាមានមុខងារជា Tank ហើយ ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺ Edith មានមុខងារជា Marksman ទៀតហើយតាមពិតអ្នក ដែលបញ្ជាមនុស្សយន្តនោះគឺ ស្រីតូចច្រលឹងសោះ ។ អញ្ចឹងយើងទៅយល់ដឹងពី Skill របស់គាត់ ៖

Edith (Forsaken Warden)
មុខងារ ៖ Tank/Marksman
ចំណុចពិសេស ៖ គ្រប់គ្រងស្ថានការ និងបញ្ចេញការវាយប្រហារលឿនៗ

Overload
Skill នេះពិតជាសំខាន់ណាស់នៅពេលចេញរកមាសតាម Lane នីមួយៗព្រោះថា ជាងរៀងរាល់ពេលដែលយើងប្រើ Skill ណាមួយហើយ Edith នឹងមានកំលាំងពិសេសដោយការវាយប្រហារចេញជាមួយថាមពលរន្ទះ ឆក់សត្រូវតគ្នា ៤ នាក់ដែលនៅជិតៗគ្នា ។

Earth Shatter
Skill ទី១នេះមានថាមពលវាយប្រហារខ្លាំងណាស់ដោយ Edith ហក់ទៅលើ 0.5 វិនាទីហើយទំលាក់ខ្លួនមកវាយលើដីធ្វើអោយសត្រូវនៅក្នុងបរិវេននោះ ហោះឡើងហើយអស់ឈាមទៀត ។

Onward
Skill ទី២នេះសម្រាប់ Edith បំលាស់ទីលឿនដើម្បីហក់ចូលនិងចេញពីការប៉ះទង្គិចម្ដងៗ ។ នៅពេលប្រើ Edith នឹងហោះបុកទៅមុខហើយបើបុកចំ ហេរ៉ូសត្រូវនាងនឹងឈប់ហើយបោះសត្រូវទៅក្រោយរួច Stun ។

Primal Wrath
Edith នឹងហក់ចេញពីមនុស្សយន្តហើយទទួលបានឈាមសទៀត ។ បន្ទាប់ពីចេញមកនាងនឹងក្លាយទៅជា Marskman ហើយមាន Skill ថ្មី ២ ថែមទៀតផង ។

Divine Retribution
Edith នឹងទំលាក់នូវកង Divine Retribution បញ្ចេញនូវកំលាំងវាយប្រហារដ៏ខ្លាំងក្នុងរង្វង់នោះ ។ បើសិនជាសត្រូវនៅក្នុងរង្វង់នោះមិនចេញនោះ នឹងត្រូវអស់ឈាមរៀងរាល់ 0.5 វិនាទីម្ដង ហើយកងនោះមានរយៈពេល 1.5 វិនាទី ។

Lightning Bolt
Skill នេះ Edith នឹងបាញ់គ្រាប់រន្ទះចេញទៅក្នុងចំងាយឆ្ងាយហើយបើសិនជា បាញ់ចំសត្រូវនោះនឹងចង់ជើងសត្រូវ ១ វិនាទីភ្លាមៗ ។

បើតាមការណែនាំលេងវិញ គឺយើងគួរតែចាប់ផ្ដើមដោយ Onward ដើម្បីទៅចាប់បោះសត្រូវហើយប្រើ Earth Shatter ដើម្បីបន្ត Stun ទៀតហើយគ្រាន់តែវាយធម្មតាលើសត្រូវជាមួយថាមពល Overload គឺបានហើយ ។ ការលេងផ្សេងៗទៀតគឺស្រេចទៅលើស្ថានភាពនៃសមរភូមិទូទៅដោយធ្វើ យ៉ាងណាអោយតែ Edith បានបើកមុខសិនហើយ ស្វែងរកពេលដ៏ល្អណាមួយប្រើ Primal Wrath ។

Edith នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយអញ្ចឹងយើងរង់ចាំទាំងអស់គ្នា ហើយបើសិនជាត្រូវការបញ្ចូលពេជ្រអី អាចដាក់តាម Razer Gold ណាដោយយើងមានកម្មវិធីបញ្ចុះតំលៃនិង កម្មវិធីផ្សងសំណាងជាច្រើនសម្រាប់ចុងឆ្នាំនេះ ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png