PUBG Mobile តែងតែខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងជាមួយនិងការលេងមិនត្រឹមត្រូវរបស់ជនខិលខូចមួយចំនួន ដោយការបិទគណនីចោលទៅតាម ទំងន់ទោសរបស់ពួកគេដែលបានធ្វើខុស ហើយអ្នកខ្លះត្រូវបានបិទគណនីរហូតទៀតផង ។ តែការបិទគណនីពេលខ្លះមិនគ្រប់គ្រាន់ឡើយព្រោះគេនៅ តែអាចចុះឈ្មោះ បានដោយសេរី ។

ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ​ PUBG Mobile បាននាំមកនូវដាក់ទោសកាន់តែធ្ងន់ទៅលើបុគ្គលទាំងនោះ ដោយបិទមិនអោយឧបករណ៍ដែលគាត់ប្រើដូចជាទូរស័ព្ទនិង Tablet លេង PUBG Mobile បានឡើយ ។ ការប្រកាសនេះបានធ្វើឡើងតាមបណ្ដាញសង្គមរបស់ PUBG Mobile ដោយទទួល បានការគាំទ្រជាច្រើនពីសំណាក់អ្នកលេងទូទៅ ។

ព័ត៌មានលំអិតមួយចំនួនដែលត្រូវដឹងមានដូចជា ៖
* បើជនខិលខូចណាត្រូវបានប្រព័ន្ធរបស់ PUBG Mobile ចាប់បានថាប្រើប្រាស់កម្មវិធីអ្វីដែលជំនួយក្នុងការលេង ឬរំខានដល់ការលេងរបស់អ្នកផ្សេងនោះអ្នកនឹងទទួលការដាក់ពិន័យដោយ បិទទាំងគណនីនិងឧបករណ៍មិនអោយលេងទៀតឡើយ ។
* ការដាក់ពិន័យនេះ និងមិនមានការលើកលែងដាច់ខាត
* នៅពេលដែលអ្នកជាប់ការពិន័យនេះ ឧបករណ៍របស់អ្នកមិនអាចបង្កើតគណនី ដោនឡូត ឬបើកចូលហ្គេមទៀតឡើយ

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ PUBG Mobile បានបិទគណនីរហូតដល់ទៅ 912,216 ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល UC
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png