Razer Gold

ភ្លេចៗខ្លួន PUBG Mobile ត្រៀមខ្លួនគំរប់ខួប ៥ ឆ្នាំហើយ

ឆ្នាំ ២០២៣ គឺជាឆ្នាំដែលយើងរំពឹងថានឹងក្លាយជាឆ្នាំដ៏ល្អ សម្រាប់យើងទាំងអស់គ្នាហើយ PUBG Mobile ក៏បានគំរប់ខួប ៥ ឆ្នាំផងដែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះហើយ!

PUBG Mobile ក៏បានបង្ហោះវីដេអូមួយចំនួន ដើម្បីប្រកាសអោយទស្សនិកជនរបស់ខ្លួនត្រៀមជាមួយនិងអ្វីថ្មីៗ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ។ ក្នុងវីដេអូនោះ មានដូចជាការបង្ហាញពីវគ្គលេងថ្មី ដែលយើងឃើញអ្នកលេង ជិះម៉ូតូឡើងដំបូលផ្ទះ ហក់រំលងខ្ពស់ជាងផ្ទះ ហើយជាពិសេសជាងគេគឺចេះហោះចេះហើរទៀត ធ្វើអោយយើងអ្នកមើល ឆ្ងល់ដូចតួអង្គក្នុងវីដេអូអញ្ចឹង ។

ថែមពីលើនេះវីដេអូមួយទៀតគឺ បង្ហាញពីទីតាំងថ្មីមួយ ដែលបានសង់និងតុបតែង ដើម្បីអបអរសារទរ បុណ្យគំរប់ ៥ ឆ្នាំនេះតែម្ដង ។ ការតុបតែងនោះមើលទៅធំដុំណាស់ ដែលត្រូវបានដាក់ឈ្មោះអោយថា “Imagination Plaza”

ការ Update នឹងត្រូវដាក់បញ្ចូលនៅថ្ងៃទី ១៦ មីនា ហើយវគ្គថ្មីនឹងបើកអោយលេងនៅថ្ងៃទី ១៨ មីនា ខាងមុខនេះអញ្ចឹងហើយកុំភ្លេចត្រៀមខ្លួនដាក់ UC ជាមួយ Razer Gold រង់ចាំមើលថាមានឈុតអ្វីស្អាតៗខ្លះ ហើយប្រូម៉ូសិនពី Razer Gold ផងដែរ ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល UC