សាច់រឿងរបស់ The Aspirants សេរីស្គីនទី ២ ជិតមកដល់ទីបញ្ចប់ហើយ ដូចនេះក៏បានន័យថាស្គីននេះក៏ជិតមកដល់ដែរសម្រាប់សេរីស្គីននេះ ។

The Aspirants ជុំទី ២ នេះនឹងនាំមកនូវ ២ ស្គីនសម្រាប់ហេរ៉ូ Roam Angela និង Tank Ruby ។ Angela គឺជាមនុស្សយន្តដែលប្រតិកម្មភ្លេច ការចងចាំ ហើយរូបរាងនាងពេលនេះគឺមនុស្សយន្តពាក់កណ្ដាល មនុស្សពាក់កណ្ដាលហើយមានត្រចៀកសត្វឆ្មា ។

ចំណែកឯ Ruby វិញគឺជាអ្នកជំនាញប្រយុទ្ធដែលពីមុន គឺជាអ្នកមើលថែ Angela នេះឯងបើមើលតាមសាច់រឿង ហើយចំណែករូបរាងវិញគឺនាងពាក់រ៉ូប សជាយមាស ហើយចំណែកភ្នែកនាងវិញម្ខាងជាភ្នែកយន្ត រួមជាមួយកណ្ដៀវធំរបស់នាងក៏ជាកណ្ដៀវយន្តពណ៌មាសដែរ ។

យ៉ាងណាវិញរូបរាងក្នុងហ្គេមសម្រាប់ស្គីននេះ យើងមិនទាន់ដឹងឡើងចាំពេលចេញជាផ្លូវការ Admin ទៅថតអោយមើល ៕