វិលត្រលប់មកវិញទៀតហើយអំពីភាគរៀនលេងហេរ៉ូថ្មីពី Razer Gold ហើយលើកនេះគឺ “Fredrinn” ជាប្រភេទ Tank/Fighter ដែលអាចវាយប្រហារផង រងការវាយប្រហារផង ។

Piercing Strike
ជា Skill ដែល Fredrinn ចាក់ទៅមុខបើប៉ះជាមួយសត្រូវនឹងបញ្ចេញកំលាំងវាយប្រហារ ហើយធ្វើអោយការវាយមួយដៃដំបូងកាន់តែឈឺជាងមុន ។ មិនត្រឹមតែប៉ុណ្ណោះ Fredrinn នឹងទទួលបាន Combo Points ផងដែរ ។

Brave Assault
Skill នេះធ្វើអោយ Fredrinn ហោះទៅមុខតាមគោលដៅដែលយើងបញ្ជាហើយបើត្រូវសត្រូវវានឹងធ្វើអោយដើរយឺត ហើយរងការវាយប្រហារផងដែរ រួចជួយអោយការវាយមួយដៃក្រោយប្រើកាន់តែឈឺជាងមុនដូចគ្នា ។ Skill នេះក៏ផ្ដល់ Combo Points ដូចគ្នា ។

Energy Eruption
Fredrinn បំបែកថាមពលសាយភាយជុំវិញខ្លួនហើយ Taunt សត្រូវជុំវិញខ្លួនទៀត តែត្រូវចាំថា Skill នេះប្រើប្រាស់ Combo Points ។

Appraiser’s Wrath
Fredrinn វាយលំពែងរបស់ខ្លួនផ្ទប់នឹងដីវាយប្រហារសាយភាយជាទំហំត្រីកោណ ហើយសត្រូវដែលនៅកណ្ដាលរងការវាយប្រហារខ្លាំងជាងនៅសងខាង ។ Skill នេះចាយ Combo Points ដល់ទៅ ៣ ឯណោះ ។

ត្រូវចង់ចាំជានិច្ចថា Piercing Strike និង Brave Assault ធ្វើអោយការវាយមួយដៃបន្តាប់ពីប្រើ Skill ហើយឈឺជាងមុនដូចនេះសូមកុំខ្ជះខ្ជាយ ត្រូវតែវាយមួយដៃចោលបន្ទាប់ពីប្រើ Skill ទាំង ២ នេះ ។ ចង់ដាក់ពេជ្រយក Fredrinn កុំភ្លេចដាក់ជាមួយ Razer Gold ណា ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB
រូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png