Apex Legends ទើបតែ Update មាតិការថ្មីៗជាច្រើនសម្រាប់រដូវកាលថ្មីហើយក្នុងនោះក៏មានការបន្ថែមនូវតួអង្គឬ Legend ថ្មីមួយរូបសម្រាប់ ញ៉ាំងបរិយាកាសក្នុងសមរភូមិកាន់តែស្វិតស្វាញ ។

Rhapsody គឺជាតួអង្គថ្មីមួយដែលនាងអាចនិយាយបានថាជាតួអង្គ Support ចាំជួយអោយការប្រយុទ្ធកូនក្រុមខ្លួនកាន់តែរលូននិងរហ័សជាងមុន អញ្ចឹងយើងទៅមើលពី Skill របស់គាត់ទាំងអស់គ្នា ៖

Hype Anthem
Rhapsody ចាក់ចំរៀងដ៏កន្ត្រាក់អារម្មណ៍ដែលធ្វើអោយខ្លួនឯងនិងសមាជិកក្នុងក្រុមរត់កាន់តែលឿនជាងមុនហើយរបាំងការពារឬ Shield ក៏កើនឡើងមកវិញដែរ តែថាមពលទាំងនេះនឹងកាត់ផ្ដាច់ពេលគេបាញ់ត្រូវ ។

Gifted Ear
ចំណុចពិសេសពីកំណើតគឺថានាងអាចស្ដាប់សំលេងហើយបញ្ចេញជារូបភាពមកក្នុងរង្វង់ដែលមានឥទ្ធិពល ។

Rowdy’s Rave
នៅពេលប្រើគឺមនុស្សយន្ត Rowdy បញ្ចេញជញ្ជាំងពន្លឺដ៏ធំដែលអាចបិទបាំងមិនអោយគេឃើញយើង ហើយក៏ការពារពីការស្កេនផងដែរ ។

Rahpsody បានមកដល់ក្នុង Apex Legends Mobile ហើយ Razer Gold ក៏មានប្រូម៉ូសិនពិសេសសម្រាប់អ្នកដែលទិញ Syndicate Gold PINs តាមទំព័រផ្លូវការរបស់យើងចឹងរួសរាន់ឡើងណា ៕