បើសិនជាទស្សនិកជនជាអ្នកតាមដាន Genshin Impact ច្បាស់ជាដឹងហើយថាមានលិចលឺ ទឹកដីថ្មីរួមជាមួយនិងធាតុថ្មីដែលអ្នកទាំងអស់គ្នា អាចយកមកលេងបានក្នុងការ Update ខាងមុខនេះ ។

ទឹកដីថ្មីនោះមានឈ្មោះ Sumera ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង LiyueSumera គឺជាទឹកដីដែលសំបូរពោរពេញទៅដោយ រុក្ខជាតិនិងផ្កាប្លែកៗគ្រប់ប្រភេទដែលមិនធ្លាប់ឃើញពីមុនក្នុង Genshin Impact ។

មិនត្រឹមតែជាទឹកដីថ្មីប៉ុណ្ណោះទេតែក្រុមការងារក៏បាននាំមកជូននូវធាតុឬ Element ដ៏ថ្មីមួយជាធាតុទី ៧ នៃពិភព Genshin Impact ។ Dendro គឺជាឈ្មោះធាតុនេះដែលយើងមើលរូបរាងទៅជាធាតុធម្មជាតិ ដែលយើងធ្លាប់ឃើញធាតុនេះនៅក្នុងទឹកដី Genshin Impact រួចហើយដែលមានសត្វ ឬបិសាចខ្លះមានធាតុនេះ ដែលអាចផ្សំជាមួយធាតុភ្លើងធ្វើអោយឆេះបានយូរ តែមិនមានយកមកអោយលេងឡើយ ទើបតែពេលនេះបង្ហើបថា យើងនឹងអាចយកវាមកលេងបានហើយ ។

Sumeru និង Dendro Element នឹងមកដល់ Genshin Impact ក្នុងការអាប់ឌេត Version 3.0 ឥណោះអញ្ចឹងគឺនៅសល់អាប់ឌេត ២ ដងទៀតទើបដល់ព្រោះឥលូវទើបតែ 2.8 ទេ ។ ទស្សនាវីដេអូនៅខាងក្រោមនេះ ដើម្បីយល់អោយកាន់តែច្បាស់ពីធាតុថ្មីនេះ ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល Genesis Crystals
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png