Razer Gold

Kuki Shinobu មេក្រុម Gang ថ្មីចូលមកកាន់ Genshin Impact

Arataki Gang គឺជាក្រុមបងធំនៅប្រចាំ Inazuma ដែលមានអ្នកដឹកនាំជា Arataki Itto តួអង្គមួយរូបរបស់ Genshin Impact ឥលូវនេះសមាជិកថ្មីរបស់ Arataki Gang បានលេចមុខមកទៀតហើយ ។

Kuki Shinobu ត្រូវបាន Hoyoverse បង្ហាញខ្លួនក្នុងវីដេអូ Character Demo ដែលបានចេញផ្សាយលើទំព័រយូធូបផ្លូវការរបស់ខ្លួនថ្មីៗនេះ ។ នាងមើលទៅមានរាងតូចច្រលឹងតែរហ័ស ហើយចំណែកធាតុរបស់នាងគឺ Electro ឬរន្ទះ ។ ចំណែកឯអាវុធគឺនាងកាន់គឺកូនដាវឬ Dagger ដែលធ្វើអោយភាពរហ័សរហួននាងសមនិងអាវុធនេះ ។ អ្វីដែលពិសេសនាងពាក់របាំងមុខជាប់តែម្ដងដោយយើងមើលមិនដឹងថានាងមានមុខមាត់យ៉ាងណា នោះទេ ។

Kuki Shinobu ត្រូវបានគេស្គាល់ថាគឺជានារីដែលមានសមត្ថភាពគ្រប់រឿងតែម្ដងតែមិនគួរណាចូលទៅធ្វើជាសមាជិករបស់បងធំ Arataki សោះ ។ យ៉ាងណាវិញជីវិតជាមេក្រុមរបស់នាងមានពេលវេលាទំនេរច្រើន ធ្វើអោយនាងយកពេលនោះទៅអានសៀវភៅហើយបានប្រលងជាប់សញ្ញាប័ត្រជាច្រើនទៀត ។

Kuki Shinobu នឹងចូលមកដល់ Genshin Impact ឆាប់ៗនេះហើយដូចនេះត្រៀម Genesis Crystal អោយហើយដើម្បី Wish យកនាងនៅពេលចេញមកតែម្ដងជាមួយនិង Razer Gold

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល Genesis Crystals