Yelan ជាតួអង្គថ្មីរបស់ Genshin Impact ដែលចូលមកជាតួអង្គដ៏ពិសេស មានមុខងារជាគិញសំងាត់ចេះបង្វែងដាន បំបាត់ភ័ស្តុតាង នៅពេលដែលនាងចេញធ្វើការមិនអោយសត្រូវដឹងឡើយ ។ តោះអញ្ចឹងយើងទៅមើលពីចំណុចពិសេសរបស់នាង ៖

ឈ្មោះ ៖ Yelan (យេឡាន)
ធាតុ ៖ Hydro (ទឹក)
អាវុធ ៖ ធ្នូ
ទឹកដី ៖ Liyui

Stealthy Bowshot
ដូចរាល់ដងអញ្ចឹងតួអង្គដែលកាន់ធ្នូ អាចបាញ់ចេញបាន ៤ គ្រាប់ជាប់ៗគ្នាតែអ្វីដែលពិសេសសម្រាប់ការ ចុចជាប់វិញនោះនាងនឹងបាញ់ព្រួញចេញជាមួយថាមពលនៃ Hydro DMG ។ អ្វីដែលពិសេសសម្រាប់នាងមួយទៀតគឺ Breakthrough ដែលវាជាកំលាំងពិសេសមួយកើតឡើងលើខ្លួននាង បន្ទាប់ពីចេញពីការវាយប្រហារ ៥ វិនាទី ដែលវានឹងធ្វើអោយការ Charged Aim Shot លឿនជាងមុន ៨០% ហើយនៅពេលបាញ់ចេញថាមពល់ Hydro DMG សាចភាយទៀត ។

Lingering Lifeline
នៅពេលចុចធម្មតា Yelan នឹងរត់បុកទៅមុខភ្ជាប់ជាមួយខ្សែវេទមន្តដែលទាក់រាល់សត្រូវដែលនាងបានឆ្លងកាត់ ហើយក៏បំផ្ទុះជាមួយ Hydro DMG ។ តែបើយើងចុចជាប់លើ Skill នេះវិញអ្នកអាចធ្វើអោយ Yelan រត់លឿនជាងមុនហើយអាចបត់បែនតាមតម្រូវការទៀតផង ។ គួបញ្ជាក់ផងដែរ នៅពេលប្រើ Skill នេះអ្នកអាចរត់គេចពីការវាយប្រហារបស់សត្រូវបានផងដែរ ។

Depth-Clarion Dice
នៅពេលបញ្ចេញ Elemental Burst មួយនេះវានឹងបំផ្ទុះថាមពល Hydro DMG ជុំវិញខ្លួនហើយបញ្ចេញគ្រាប់ទឹកកកវេទមន្ត Exquisite Throw ។ គ្រាប់ទឹកកកនេះនឹងរត់តាម Yelan គ្រាប់ទីកន្លែងហើយជួយវាយប្រហារទៅលើសត្រូវដែល Yelan ផ្ដោតលើដែលកំលាំងវាយប្រហារនឹងផ្អែកទៅលើ MAX HP របស់ Yelan ។

ឃើញថា Yelan បើទោះបីជាតួអង្គបាញ់ធ្នូមែនប៉ុន្តែនាងមាន Skill បញ្ចេញថាមពលវាយប្រហារច្រើនណាស់ មិនត្រឹមតែប៉ុណ្ណោះកំលាំងជាច្រើនក៏ពឹង ផ្អែកទៅលើកំរិតឈាមឬ MAX HP របស់នាងផងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាច ស្វែងរកសព្វាវុធណាដែលបន្ថែមឈាមអោយនាងក៏បាន ។ Yelan ចេញមកស្របពេលដែល Razer Gold មានប្រូម៉ូសិន ៦% ហើយមានឱកាសឈ្នះរង្វាន់សំភារៈ​ Razer – Genshin Impact Edition ទៀត ៕