តាំងពីការចេញ Yin, Melissa រហូតដល់ Xavier មកសាច់រឿង Forsaken Light ត្រូវបានលាតត្រដាងម្ដងបន្តិចៗ ហើយឥលូវនេះសាច់រឿងសម្រាប់ Julian ដែលជា Hero ចុងក្រោយនៃ Forsaken Light បានចេញមកទៀតហើយ ។

បើតាមមើលទៅ Julian ត្រូវបានបញ្ជាអោយតាមសំលាប់ Xavier ដោយមេបញ្ជាការចាស់របស់ Xavier ផ្ទាល់តែម្ដងដោយចោទថាគាត់បានក្បត់ក្រុម Light ។

តែបើតាមការចងចាំរបស់ Julian គាត់ត្រូវបានបោះបង់ចោលដោយគ្រួសារគាត់ នៅពេល Xavier ជាអ្នកមកកំទេចភូមិឋានរបស់ JulianXavier បានប្រាប់ពីរឿងពិតទៅ Julian វិញថាតាមពិតទៅម្ដាយរបស់គាត់បានបូជាជីវិតរបស់ខ្លួន ដើម្បីកុំអោយគេដឹងថា Julian នៅរស់ហើយពេលនោះសូម្បីតែ Xavier ក៏ដឹងដែរថា Julian កំពុងតែពួនតែគាត់មិនបានធ្វើអ្វីឡើយ ។

និយាយមិនទាន់ផុតពីមាត់ផង Xavier ត្រូវបានកាត់ដោយ Alice ដែលជាសត្រូវខាង Abyss មករំខានក្រុម Forsaken Light នេះពីរឿងពិត ។ Xavier, Melissa និង Yin ដែលកំពុងតែត្រូវរបួសមិនអាចរ៉ាប់រងជាមួយនិង ថាមពលរបស់ Alice បានឡើយតែ Julian ចេញមុខការពារដើម្បី អោយពួកគេទាំង ៣ រត់គេចខ្លួនវិញ ។

Julian នឹងមកដល់ក្នុង MLBB ឆាប់ៗនេះហើយកុំភ្លេចណាបើចូលហ្គេមនៅថ្ងៃទី ១៤ និង ១៥ ឧសភា ដើម្បីទទួលបាន Token ទុកបើកយក Julian ដោយឥតគិតថ្លៃ ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB
រូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png