PUBG Mobile Version 2.0 ឥលូវនេះបានមកដល់ហើយ ជាមួយនិងការកែសម្រួលនិងបន្ថែមមុខងារជាច្រើនថ្មីៗដូចជា Emergency Pick Up ជាដើម ។

Emergency Pick Up គឺជាមុខងារមួយដ៏ថ្មីស្រឡាងដែល PUBG Mobile ទើបតែដាក់បញ្ចូលដែលមានតែនៅក្នុងវគ្គ Erangel សិនតែប៉ុណ្ណោះ ។ Emergency Pick Up គឺជា Item ដែលអ្នកអាចរើសបានជុំវិញទឹកដី Erangel ហើយអ្នកអាចប្រើវាដើម្បី ហោះចេញពីទីតាំងខ្លួនទៅកាន់ទីតាំងផ្សេងទៀត ។

នៅពេលដាក់ប្រើ Item នេះចំណាយពេលមួយចំនួនដើម្បីរៀបចំ ហើយនៅពេលដាក់ប្រើហើយអ្នកនឹងទទួលបានសារបញ្ជាក់ថាពេលណាយន្តហោះ សង្គ្រោះអាចហោះមកយកអ្នកបាន ។ នៅពេលអ្នកកំពុងហោះយើងអាចហក់ចុះពេលណាក៏បាន ឬក៏ចាំអោយដល់ទីក៏បានដែរដូចនេះ Item នេះពិតជាបន្ថែមនូវតិចនិចក្នុងការលេងថ្មីមួយទៀតសម្រាប់ Erangel ។

តែអ្នកទាំងអស់គ្នាត្រូវចាំថា Item នេះត្រូវការពេលវេលាដើម្បីដាក់ប្រើ ហើយក៏ត្រូវការទីធ្លាធំផងដែរ ដូចនេះហើយមុនប្រើសូមឆែកមើលជុំវិញខ្លួនអោយអស់សិនជៀសវាងសត្រូវវាយឆ្មក់ដោយមិនដឹងខ្លួន ។ ម្យ៉ាងវិញទៀតបើសិនជាអ្នកកំពុងតែហោះក្នុង Blue Zone អ្នកនៅតែអាចអស់ឈាម ហើយមិនអាចប្រើប្រាស់ BandageFirst-Aid បានឡើយ ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល UC
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png