តាំងពីដើមមក ស្ពានដែកនៅវគ្គ Erangel ជាទីតាំងមួយដ៏គ្រោះថ្នាក់នៃក្រុមលេង PUBG Mobile នីមួយៗព្រោះថា នៅទីនោះជាកន្លែងកាត់ផ្ដាច់ ផ្លូវដើម្បីធ្វើដំណើរទៅមុខ ដោយមានការពួនចាំបាញ់ជាដើមពីសំណាក់សត្រូវ ។

ឥលូវនេះ PUBG Mobile បានប្រកាសជាផ្លូវការថានឹងធ្វើការកែប្រែស្ពាននៅ Erangel ថ្មីអោយកាន់តែប្លែកជាងមុន តាមវីដេអូលើទំព័រ Youtube របស់ខ្លួន ។ កាលពីមុនស្ពាននេះគឺមានកន្លែងពួនតិចតួចប៉ុណ្ណោះ ដែលភាគច្រើនគឺជាបំណែកឡានចាស់ៗ ដែលអាចបាំងគ្រាប់កាំភ្លើងបានមួយចំនួន ។ តែជាមួយការកែប្រែថ្មីក្នុងវីដេអូនេះ មើលទៅយើងឃើញថា នៅគែមស្ពាន នឹងមានផ្លូវថ្មើជើងបន្ថែមទៀត សងខាងតែម្ដង តែមិនមែន ផ្លូវត្រង់នោះទេគឺផ្លូវឡើងចុះដែលយើងអាច គេចពីអ្នកចាំឆ្មក់លើស្ពាន តែអ្នកនៅក្រៅស្ពានអាចមើលឃើញយើង ។

ការអាប់ឌេតនេះនឹងមកដល់ក្នុង Version 1.9 នៅថ្ងៃទី ១៨ មីនា ខាងមុខនេះហើយ តើអ្នកនឹងរៀបចំយុទ្ធសាស្ត្របែបណាជាមួយស្ពានថ្មីនេះ ?

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល UC
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png