រាល់ដងពេលលេង ដែលធ្លាប់ខឹងថាម៉េចបាន Skill យើង Cooldown យូរៗអត់? ហើយពេលខ្លះទៀតស្រមៃថាបើយើងបានប្រើ Skill នោះលឿនៗមិនដឹងសប្បាយយ៉ាងណាទេ ។

ចឹងហើយឥលូវនេះ MLBB បានបញ្ចេញវគ្គថ្មីមួយហៅថា “Overdrive” ជាវគ្គដ៏ថ្មីស្រឡាង ដែលផ្ដល់អោយអ្នកលេងមានភាពសប្បាយរីករាយ ជាមួយនិងការកាត់រយៈពេល Cooldown ធ្វើអោយអ្នកប្រើ Skill បានកាន់តែលឿននិងច្រើនជាងមុន ។

ក្រៅពីនេះ Overdrive ក៏ផ្ដល់អោយនូវការប្រើ Mana ឥតកំណត់ហើយ Energy ក៏ឥតកំណត់ដែរ ហើយបើកអោយលេងហេរ៉ូយ៉ាងច្រើនថែមទៀត អញ្ចឹងទៅប៉ុណ្ណោះដឹងតែសប្បាយ Spam Skill ហើយតែត្រូវចាំណាយើងលេងបានតែចាប់ពីថ្ងៃទី ២៦កុម្ភៈ ដល់ ០៤ មីនា ៕