ថ្មីហើយថ្មីទៀតបន្ទាប់ពី Yin មកដែលជាហេរ៉ូ Fighter ឥលូវនេះមកមួយទៀតហើយគឺ Melissa ជាហេរ៉ូគប់ម្ជុលពិសរហ័សនាម “Curse Needle” ។ តោះយើងទៅមើល Skill របស់គាត់ដើម្បីរៀនលេងទាំងអស់គ្នា ៖

Falling : Melissa នឹងឈូសទៅមុខ ហើយល្បឿននៃការវាយប្រហាររបស់នាងនឹងកើនឡើង មួយរយៈពេលខ្លី ។ បើសិនជាពេលនោះនាងដាក់តុក្កតា វេទមន្តរបស់នាងនោះពេលប្រើ តុក្កតានោះក៏បំលាស់ទីតាមនាងដែរ ។

Go! Muddles! : Muddles គឺជាតុក្កតាវេទមន្តរបស់នាង ដែលពេលបោះទៅលើដីក៏បានឬបោះទៅបុកលើសត្រូវក៏បានដែរហើយវានិងដកឈាមរបស់សត្រូវ ។ សំខាន់បំផុតនៅពេលដែលសត្រូវនៅក្នុងរង្វង់វេទមន្តនោះ នឹងជាប់ខ្សែវេទមន្តពិសេសដែលធ្វើអោយ Melissa អាចវាយប្រហារទៅលើ សត្រូវម្ដងបាន ២ ឯណោះ ។ មិនត្រឹមតែប៉ុណ្ណោះរាល់ម្ជុលណាដែលនាងបាញ់ត្រូវនឹងជួយកាត់ Cooldown របស់ Falling ទៀត ។

Cuddle,Protect Me : Melissa បញ្ចេញរង្វង់វេទមន្ត ដែលជួយការពារនាងមិនអោយសត្រូវចូលមកជិតនាងបានឡើយ តែបើសិនជានាងរត់ចេញពីរង្វង់នោះ វានឹងបាត់ទៅវិញភ្លាមៗ ។

Doll Buster (Passive) : រៀងរាល់សត្វឬ Unit ណាដែលបញ្ចេញដោយសត្រូវនោះ Melissa នឹងវាយប្រហារកាន់តែឈឺជាងមុន ។

បើតាមការណែនាំមួយចំនួន Combo របស់នាងយើងគួរតែបោះ Go! Muddles! មុនដើម្បីចាប់សត្រូវហើយប្រើ Falling ដើម្បីអោយបានវាយកាន់តែលឿនហើយបើក Cuddle, Protect Me ដើម្បីការពារមិនអោយសត្រូវចូលមកជិតបាន ។ ចឹងឥលូវនេះនាងចេញមកហើយ បើចង់ដាក់ Diamond ទិញយក Melissa កុំភ្លេចដាក់ជាមួយ Razer Gold ណា ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB
រូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png