ភ្លេចៗខ្លួន បុណ្យចូលឆ្នាំចិនចាប់ផ្ដើមឈានចូលមកដល់តិចៗ ហើយចំណែកឯ MLBB ក៏បានត្រៀមរួចរាល់ក្នុងការបន្ថែមនូវស្គីនថ្មី សម្រាប់បុណ្យចូលឆ្នាំចិនផងដែរ ។ កាលពីមុនយើងមានស្គីបែបចូលឆ្នាំចិនច្រើនហើយដូចជា Lolita, Lou Yi, Aurora និង Odette

លើកនេះស្គីចូលឆ្នាំចិនត្រូវបានបន្ថែមទៅលើហេរ៉ូស្ដេចស្វា Sun ដែលមានឈ្មោះថា “Spring Blessings” ។ ស្គីននេះធ្វើអោយ Sun កាន់តែឡូយជាងមុនជាមួយនិងសំលៀកបំពាក់បែបចូលឆ្នាំចិន ហេងៗតែម្ដង តែមិនធ្វើអោយបូរាណពេកនោះទេ មើលតែស្បែកជើងគឺថា Hype ទាន់សម័យម៉ង ។

ស្គីននេះផងដែរមិនត្រឹមតែ មានឈុតក្រៅស្អាតទេ តែបន្ថែមនូវរូបភាពវេទមន្តថ្មីៗទៅលើគ្រប់ Skill របស់ Sun តែម្ដង ។

ស្គីនផ្សេងៗរបស់ Lolita, Lou yi, Aurora និង Odette ក៏ទទួលបានការកែប្រែលើរូបភាព និងចលនាផងដែរ អោយកាន់តែស្អាតនិងរស់រវើកជាងមុន ។ ព័ត៌មាននិងរូបភាពបន្ថែម ចូលរួមទស្សនាវីដេអូខាងក្រោមនេះ ៖

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png