ភ្លេចៗខ្លួន បុណ្យចូលឆ្នាំចិនចាប់ផ្ដើមឈានចូលមកដល់តិចៗ ហើយចំណែកឯ MLBB ក៏បានត្រៀមរួចរាល់ក្នុងការបន្ថែមនូវស្គីនថ្មី សម្រាប់បុណ្យចូលឆ្នាំចិនផងដែរ ។ កាលពីមុនយើងមានស្គីបែបចូលឆ្នាំចិនច្រើនហើយដូចជា Lolita, Lou Yi, Aurora និង Odette ។
លើកនេះស្គីចូលឆ្នាំចិនត្រូវបានបន្ថែមទៅលើហេរ៉ូស្ដេចស្វា Sun ដែលមានឈ្មោះថា “Spring Blessings” ។ ស្គីននេះធ្វើអោយ Sun កាន់តែឡូយជាងមុនជាមួយនិងសំលៀកបំពាក់បែបចូលឆ្នាំចិន ហេងៗតែម្ដង តែមិនធ្វើអោយបូរាណពេកនោះទេ មើលតែស្បែកជើងគឺថា Hype ទាន់សម័យម៉ង ។
ស្គីននេះផងដែរមិនត្រឹមតែ មានឈុតក្រៅស្អាតទេ តែបន្ថែមនូវរូបភាពវេទមន្តថ្មីៗទៅលើគ្រប់ Skill របស់ Sun តែម្ដង ។
ស្គីនផ្សេងៗរបស់ Lolita, Lou yi, Aurora និង Odette ក៏ទទួលបានការកែប្រែលើរូបភាព និងចលនាផងដែរ អោយកាន់តែស្អាតនិងរស់រវើកជាងមុន ។ ព័ត៌មាននិងរូបភាពបន្ថែម ចូលរួមទស្សនាវីដេអូខាងក្រោមនេះ ៖
បញ្ចូលលុយឥលូវនេះ