ដូចដែលបានដឹងហើយ Yun Jin គឺជាមេដឹកនាំ នឹងអ្នកសំដែងល្ខោនក្រុម Yun Han ប្រចាំទីក្រុង Liyue ដែលផ្ដោតទៅលើ ជីវិតរាល់ថ្ងៃ ជាជាងអាភិនាហារបស់ទេវតាជំនាន់មុន ។ ពេលនេះ Yun Jin ចេញមកហើយអញ្ចឹងយើងទៅស្វែងយល់ពីនាងមើល ៖

ឈ្មោះ ៖ Yun Jin (យុន ជីន) Showstopper
ផ្កាយ ៖
អាវុធ ៖ លំពែង
ធាតុ ៖ ថ្ម (Geo)

Light Nourishment
ក្រៅពីការសំដែងនាងក៏ចូលចិត្តធ្វើម្ហូបដែរ ដោយវាក្លាយទៅជាចំណុចពិសេសមួយបើសិនជាអ្នកលេងប្រើប្រាស់នាងដើម្បីចំអិនម្ហូបហើយធ្វើបាន Perfect នោះនាងមាន ១២% ដែលអាចបន្ថែមនូវចំនួនម្ហូបដែលធ្វើចេញមកបាន ។

Cloud-Gazing Strike
ការវាយប្រហារធម្មតានឹងវាយចេញ ៥ ដងជាប់គ្នា ហើយបើចុចជាប់ (Charged Attack) នឹងប្រើកំលាំងបន្តិចហើយហោះខួងទៅមុខបុខសត្រូវ ។

Opening Flourish
ក្បាច់នេះនៅពេលដែលចុច Yun Jin នឹងវាត់លំពែងជុំវិញហើយបញ្ចេញថាមពល Geo DMG តែបើសិនជាចុចជាប់វិញ នាងនឹងបញ្ចេញរបាំងការពារ ហើយនៅពេលប្រលែងនឹងវាត់លំពែងដូចចុចអញ្ចឹងតែបើពេលកំពុងចុចជាប់ យូរហើយមានសត្រូវវៃនោះថាមពលដែលបញ្ចេញទៅវិញមានតាម កំរិត ទី១ឬទី២ ។ បើសិនជាអ្នកចុចចំពេលដែលសត្រូវវាយមក ក្នុងពេលនោះភ្លាមនោះថាមពលបញ្ចេញទៅគឺកំរិតទី ២​ តែម្ដង ។

Cliffbreaker’s Banner
ក្បាច់នេះ Yun Jin បញ្ចេញនូវវេទមន្តជះថាមពលជុំវិញជាធាតុថ្មទៅលើសត្រូវចំណែកសមាជិកនៅក្នុង Party ដែលនៅជិតខ្លួនវិញទទួលបានថាមពល Flying Cloud Flag Formation ។ ថាមពល Flying Cloud Flag Formation នេះនឹងបង្កើនកំលាំងវាយប្រហារទៅតាមចំនួនកំលាំងការពារ (DEF) របស់ Yun Jin ។

Yun Jin មើលទៅដូចជាតួអង្គដែល Support ទៅលើក្រុមការងាររបស់នាង តែក៏អាចក្លាយទៅជាអ្នកបើកមុខវាយប្រហារដែរដោយសារតែបើសិន ជាងនាងមានកំលាំងទប់ទល់ច្រើន នាងវាយកាន់តែឈឺ អញ្ចឹងហើយគឺស្រេចទៅលើអ្នកទាំងអស់គ្នាលេង ទៅបែបណា ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល Genesis Crystals
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png