Shenhe ត្រូវបានប្រជាជននៅ Liyue គិតថានាងជា ទេវតា តែតាមពិតទៅនាងជាមនុស្សលោកធម្មតាទេ តែនាងបានសិក្សាវេទមន្តពីទេវតាផ្ទាល់ និងហាត់ក្បាច់គុនលំពែងផង ធ្វើអោយនាងមានថាមពលខ្លាំងអស្ចារ្យដែលអាច កំចាត់បិសាចដែលយាយីធ្វើបាបប្រជាជន ដែលមកបន់ស្រន់នៅ Jueyun Karst ។ អញ្ចឹងយើងងាកទៅមើលថាមពលផ្សេងៗលំអត់របស់ Shenhe វិញ ៖

ឈ្មោះ ៖ Shenhe (ស្ហិន ហឺ) Lonesome Dream
អាវុធ ៖ លំពែង
ធាតុ ៖ ទឹកកក (Cryo)

Precise Comings and Goings
នៅពេលដែលដាក់ Shenhe ចេញទៅស្វែងរកធនធាននៅទឹកដី Liyue Expedition 20 ម៉ោងភោគផលដែលរកបានច្រើនជាងធម្មតា 25% ។

Dawnstar Piercer
ជាការវាយប្រហារធម្មតា ដោយការវាយ ៥ ដងជាប់គ្នាជាក្បាច់ ។ បើសិនជាចុចជាប់ (Charged Attack) នោះនឹងអស់ Stamina ខ្លះហើយ Shenhe នឹងហោះខួងទៅមុខ ។

Spring Spirit Summoning
វេទមន្តនេះផ្ដល់នូវថាមពលទឹកកក បែបផ្សេងគ្នាទៅតាមការចុចប្រើប្រាស់របស់អ្នកលេង ។ បើសិនជាចុចម្ដងនោះ Shenhe ហោះបុកទៅមុខ ភ្ជាប់ជាមួយវេទមន្ត យ័ន្តព្រលឹង (Talisman Spirit) ដែលមានថាមពលទឹកកក Cryo DMG បើសិនជាប៉ះសត្រូវណាដែលបាំងមុខ ។ បើសិនជាចុចជាប់ Shenhe នឹងបញ្ជា យ័ន្តព្រលឹងនោះទៅចំមួយកន្លែងដែលបញ្ចេញថាមពលជារង្វង់ធំឬ AOE Cryo DMG ។ នៅពេលដែលចុចជាប់ Shenhe អាចប្រើវេទមន្តនេះបានច្រើនដងហើយមានថាមពលទឹកកកយូរជាងមុនទៀត ។

Divine Maiden’s Deliverance
វេទមន្តនេះគឺ Shenhe ព្រលែងព្រលឹងចេញពីយ័ន្តតែម្ដង ដែលរង្វង់ឥទ្ធិពលកាន់តែធំជាងមុន ហើយបញ្ចេញថាមពលវាយប្រហារទឹកកកលើសត្រូវទៀត ។ លើសពីនេះទៅទៀត សត្រូវណាដែលនៅក្នុងរង្វង់នេះនឹងត្រូវកាត់បន្ថយថាមពលទប់ទល់ទឹកកកចេញ ធ្វើអោយការវាយប្រហារធាតុទឹកកក កាន់តែឈឺជាងមុន ។

ដោយសារតែវេទមន្តរបស់ Shenhe សុទ្ធសឹងតែជួយលើថាមពលទឹកកក Cryo DMG អញ្ចឹងហើយបើសិនជាមាននាងក្នុង Party គួរណាស់តែមាន
តួអង្គទឹកកកថែម ១ ទៀតដើម្បីអោយថាមពលទឹកកកកាន់តែមានឥទ្ធិពលខ្លាំង ។ Wish Banner របស់នាងក៏បានចេញមកហើយដែរ អញ្ចឹងបន្ទាប់ពីអានហើយ បើសិនជាចង់ Wish យកហើយកុំភ្លេចដាក់ Genesis Crystal ជាមួយ Razer Gold ណា ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល Genesis Crystals
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png