បន្ទាប់ពីបញ្ចេញ Trailer នៃការអាប់ឌេត 2.4 រួចមក យើងបានឃើញនិងស្គាល់អំពីតួអង្គថ្មី ២ នាក់គឺ Yun Jin និង Shenhe ដែលសុទ្ធសឹងតែ ប្រើប្រាស់លំពែងហើយដើមកំណើតនៅ Liyue ។

មកមើលវីដេអូ Teaser របស់ Shenhe (សិនហឺ) ចាប់ផ្ដើមមកដោយភាពសោកសៅតែម្ដងគឺនាងយល់សព្វអាក្រក់ ហើយភ្ញាក់ឡើងដោយទេវតា Cloud Retainer ជាគ្រូរបស់នាងប្រាប់អោយពាក់ខ្សែវេទមន្តអោយជាប់ ទោះបីជាពេលនាងគេងក៏ដោយ ។ សាច់រឿងបន្តទៀតដោយមានអ្នក ស្ដីបន្ទោសថា នាងជាក្មេងចង្រៃ ដែលគួរនៅតែឯងមិនប៉ះពាល់អ្នកណា ។ ហើយឈុតចុងក្រោយនាងដើរកាត់ Travel តួឯករបស់យើង ដែលនាងបានចោលភ្នែក មើលពីក្រោយ មើលទៅសាច់រឿងនឹងទាក់ទងជាមួយ Travel ច្រើនណាស់ ។

បើយោងតាមផលិតករ Mihoyo សាច់រឿងនេះ Shenhe នាងរស់នៅបែបឯកានេះតាំងតែពីតូច នៅលើភ្នំដាច់តែឯងហើយជាសិស្សរបស់ Cloud Retainer ម្ដងម្កាលភាពឯការបស់នាង ធ្វើទុក្ខមកលើនាងខ្លាំងណាស់ ។

ចំណែកឯ Yun Jin​ (យុន ជីន) វិញគឺស្រស់ស្រាយតែម្ដងដោយចាប់ផ្ដើម នាងអញ្ជើញយើងអោយទៅទស្សនាការសំដែងរបស់នាងព្រោះ នាងគឺជាមេដឹកនាំក្រុមសំដែងល្ខោន Yun-Han Opera ។ Life Mirror Opera គឺជាការសំដែងល្ខោនពិសេសរបស់នាង ដែលផ្ដោតទៅលើជីវិតពិតប្រចាំថ្ងៃ ព្រោះថាសម័យកាលកាន់តែទៅមុខ នាងមិនចង់អោយការសំដែងតែសាច់រឿងលើទេវតា ឬអាភិនិហាឡើយ ។

Yun Jin ចាប់កាន់លំពែងនេះ ព្រោះដោយសារនាងបានចូលហ្វឹកហាត់ក្បាច់គុនលំពែង ដើម្បីអោយការសំដែងឈុតឆាកវាយប្រហារល្អជាងមុន ហើយនាងក៏ព្យាយាមហាត់បន្ថែមក៏ក្លាយទៅជាចំណង់ចំណូលចិត្ត ប្រែក្លាយជាក្បាច់គុនដើម្បីការពារខ្លួនផងដែរ ។

បន្ទាប់ពីបានយល់ដឹងពី Shenhe និង Yun Jin ខ្លះៗហើយនៅពេល Wish Banner ពួកគាត់ចេញមកតើនឹងយកមួយណាដែរ ? បើចង់ដាក់ Genesis Crystals កុំភ្លេច Razer Gold ណា ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូល Genesis Crystals
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png