ថ្មីៗនេះ Genshin Impact បានបញ្ចេញនូវវីដេអូ Trailer ថ្មីអំពីការអាប់ឌេតខាងមុខទៅកាន់សេរី 2.4 ហើយមើលទៅពិតជា គួរអោយចាប់អារម្មណ៍ និងរំភើបខ្លាំងណាស់ដោយមានទាំង សាច់រឿងនិងតួអង្គថ្មី ។

វីដេអូ Trailer នេះចាប់ផ្តើមឡើងជាមួយនិងទេសភាពទឹកដី Liyue ដោយមានការនិយាយគ្នាទៅវិញទៅមកក្នុងវីដេអូថា ពួកគេមានគំរោងសង់ Jade Chamber របស់ Ninguang សារជាថ្មីឡើងវិញ ។ ជាមួយនិងទេសភាពនិងភាពសប្បាយរីករាយមួយចំនួន មើលទៅសាច់រឿងគឺនឹងបកមក ទឺកដី Liyue វិញហើយបន្ទាប់ពីផ្ដោតលើ Inazuma

បន្ថែមពីលើនេះថែមទាំងមានការបង្ហាញពីតួអង្គថ្មី “Yun Jin” ជាអ្នកសំដែងល្ខោន ហើយកាន់លំពែងជាអាវុធ ស្របពេលជាមួយនិង “Shenhe” ដែលមើលទៅដូចជាអ្នកផ្សងព្រេងដាច់តែឯង ហើយក៏ប្រើលំពែងដែរ ។

បន្ទាប់ពីទទួលភាពសប្បាយរីករាយមក Genshin Impact មិនដែលសរសេរសាច់រឿងណាដែលសប្បាយខ្លាំងពេកទេ គឺតែងតែមានគ្រោះឬឧបសគ្គ ដល់សាច់រឿងជានិច្ចដោយយើងឃើញ សត្រូវចាស់ៗងើបមកវិញដើម្បីវាយប្រហារលើ Liyue វិញហើយ Ninguang ក៏និយាយថាបើសិនជា ចាំបាច់នាង និងកំទេច Jade Chamber ម្ដងទៀតក៏មិនអីដែរ ។

ក្រៅពីនេះយើងក៏បានឃើញអំពី ការបង្ហាញត្រួសៗអំពីមុខងារនិងកម្មវិធីផ្សេងៗដូចជា ការត្រលប់មកវិញនូវ Windtrace, ដំណើរស្វែងរកស្វា ហើយក៏មានការវាយប្រហារជាមួយមេធំ Oceanic Defender ។ នៅមានរបស់ថ្មីៗជាច្រើនទៀតដែលយើងនឹងលើកយកមកបង្ហាញលំអិតនៅពេល Version 2.4 ចេញជាផ្លូវការ ។

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេម Genshin Impact
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png