បន្ទាប់ពីបានបង្ហាញខ្លួនស្វែងយល់ពី Arataki Itto រួចមកឥឡូវនេះយើងដល់ពេល ទៅស្គាល់ពីតួអង្គ Geo ថ្មីមួយទៀតក្នុង Genshin Impact គឺ Gorou ។

ឈ្មោះ ៖ Gorou “Canine Warrior”
ធាតុ ៖ Geo (ថ្ម)
អាវុធ ៖ Bow (ធ្នូ)
មុខងារ ៖ មេទ័ពប្រចាំកោះ Watatsumi

Exploration Talent : Seeker of Shinies
ចំណុចពិសេសរបស់ Gorou គឺមានញានពិសេសអាចស្វែងរកធនធានរបស់កោះ Inazuma បានយ៉ាងងាយស្រួ​ល អញ្ចឹងបើសិនជាមាន Gorou ក្នុង Party នោះអ្នកនឹងអាចស្វែងរករបស់ទាំងនោះបានច្រើននិងងាយស្រួលជាងមុន ។

Normal Attack : Ripping Fang Fletching
ការវាយប្រហារធម្មតារបស់ Gorou អាចបាញ់ព្រួយជាប់ៗគ្នា ៤ ដង ។ ហើយបើសិនជា Charged វិញកំលាំងវាយប្រហារកាន់តែខ្លាំងជាងមុនហើយថែមជាមួយនិង Geo DMG ទៀតផង ។

Elemental Skill : Inuzaka All-Round Defense
ដាក់ចេញនូវទង់ជ័យការពារជារង្វង់ធំ ហើយវាយប្រហារលើសត្រូវជា Geo DMG ។ នៅពេលដែលអ្នកនៅក្នុងរង្វង់នេះអ្នកនឹងទទួលបានកំលាំង Standing Firm ជួយអោយកំលាំងការពារកាន់តែខ្លាំង តែបើសិនជាក្នុង Party មាន​តួអង្គធាតុ Geo ២ នោះអ្នកនឹងទទួលបានកំលាំង Impregnable ដែលបន្ថែមនូវការការពារពីផលរំខានផ្សេងៗ (Resistance) ។ តែបើមានតួអង្គធាតុ Geo ៣ នោះនឹងថែមបាន Crunch ទៀត ដែលជួយទាំងកំលាំង ២ ខាងលើហើយបន្ថែមកំលាំងវាយប្រហារ Geo DMG ពីលើទៀត ។

Elemental Burst : Juuga: Forward Unto Victory
Gorou បញ្ចេញកំលាំងធាតុរបស់ខ្លួនមកក្រៅ ដែលវាយប្រហារ Geo DMG ទៅលើសត្រូវជាមួយនិងរង្វង់ General’s Glory មានឥទ្ធិពលដូចទៅនិង ទង់ជ័យមុនអញ្ចឹងតែ កំលាំងធាតុនេះនឹងរត់តាមតួអង្គតែម្ដង មិនមែននៅមួយកន្លែងដូចទង់ជ័យនោះទេ ។ ថែមពីលើនេះគឺវាជួយ ទិញយក Elemental Shard ពីសត្រូវទៀតដែលជួយការពារតួអង្គយើងបាន ។ ត្រូវចងចាំថា បើសិនជាមានទង់ជ័យនោះពេលប្រើ Juuga នឹងធ្វើអោយទង់ជ័យរលាយបាត់ ហើយបើដាក់ទង់ជ័យពេលប្រើ Juuga នោះទង់ជ័យនងមិនបង្ហាញខ្លួនឡើយ ។

Passive Talent : A Favor Repaid
នៅពេល Gorou បាន Talen មួយនេះរាល់កំលាំងនិងស្នៀតទាំងអស់ដូចជា Burst Damage, Crystal Collapse Damage, Elemental Skill Damage នឹងកាន់តែខ្លាំងជាងមុនទៅតាមកំលាំងការពាររបស់ Gorou ។

និយាយសរុបទៅ Gorou គឺជាតួអង្គ Support ល្អណាស់សម្រាប់អ្នកដែលចូលចិត្តលេងធាតុ Geo ព្រោះគាត់ធ្វើអោយតួអង្គ Geo ផ្សេងៗខ្លាំងទាំងការពារនិងវាយប្រហារព្រមៗគ្នាតែម្ដង ។ អញ្ចឹងចាំអង្កាលទៀតដាក់ Genesis Crystals ដើម្បី Wish យក Gorou ហើយមានថែមទាំង Arataki Itto ទៀតណា ៕

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេម Genshin Impact
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpរូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ button-topup-game_KH-1.png