Razer Gold

Bullet Angel សហការជាមួយ Ultraman នៅអាប់ឌេតក្រោយ

តាំងពីចេញផ្សាយមក Bullet Angel មិនទាន់មានការអាប់ឌេតធំណាមួយ ក្រៅពីការអាប់ឌេតប្រចាំខែឡើយ តែថ្មីៗនេះយើងបានឃើញការលេចឡើងនូវ វីដេអូប្រកាសអំពីការសហការជាមួយនិង ភាពយន្តមួយដ៏ល្បីដែលទស្សនិកជន ជាពិសេសអ្នកដែលកើតជំនាន់ ៩០ និង ២០ ស្ដើងប្រាកដជាស្គាល់ ។

ការសហការនោះគឺ Bullet Angel x Ultraman! ទស្សនាវីដេអូខាងក្រោម ៖

Ultraman គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្រ ដែលផ្ដោតលើវិរបុរស Ultraman ការពារទីក្រុងឬពិភពលោក ពីការវាយប្រហាររបស់បិសាច និងសត្វចំលែកធំៗ ។ Ultraman នេះចាក់ផ្សាយតាំងតែពីឆ្នាំ 1996 ហើយមានដើមកំណើតពីប្រទេសជប៉ុន ។

យ៉ាងណាមិញនេះគ្រាន់តែជាវីដេអូដំបូង យើងមិនទាន់ដឹងថាតើ Bullet Angel x Ultraman នឹងនាំមកនូវអ្វីថ្មីៗខ្លះទេ ប្រហែលជាអាចមានវគ្គ PVE ថ្មី Map ថ្មីក៏ថាបានដែរ អញ្ចឹងយើងរង់ចាំមើលទាំងអស់គ្នា ៕

ដោនឡូត Bullet Angel

App StoreGoogle Play
APK Download

បញ្ចូលលុយឥលូវនេះ

ទិញ Razer Gold Pinបញ្ចូលលុយហ្គេមMLBB