នៅក្នុងហ្គេម Ragnarok X: Next Generation (ROX) មានអ្វីដែលសប្បាយៗប្រចាំថ្ងៃជាច្រើនសម្រាប់អ្នកលេងបានចូលមកកំសាន្ត​ ដែលអាចនឹងរាងពិបាកបន្តិចសម្រាប់អ្នកលេងដំបូង អញ្ចឹងឥលូវយើងមកយល់ពីហ្គេមនេះទាំងអស់គ្នាថាតើជារៀងរាល់ថ្ងៃមានអីអោយយើងកំសាន្តបានខ្លះ

ដោះ​ Quest ប្រចាំថ្ងៃ

អ្វីដែលភ្លេចមិនបានមុនគេនៅពេលដែលចូលមកលេង ROX រាល់ថ្ងៃគឺការដោះ Quests តែម្ដង​ដែលលោកអ្នកនឹងទទួលបានបទពិសោធន៍ជាច្រើនហើយមិនតែប៉ុណ្ណោះលោកអ្នកនឹងទទួលបានពិន្ទុ Odin’s Blessing ដែលអាចអោយលោកអ្នកឡើង Level បានកាន់តែលឿនថែមទៀតផង

បញ្ចូន Guild Order ប្រចាំថ្ងៃ

Guild Order រឺភារកិច្ច guild ដែលធ្វើអោយ guild​ របស់លោកអ្នកមានដើមទុនកាន់តែច្រើនហើយអ្នកដែលមានចំណែកថែមទាំងទទួលបានកាក់ Guild Contribution ផងដែរ ដែលកាក់នេះអាច អោយលោកអ្នកធ្វើការupgrade status របស់លោកអ្នកបាននៅក្នុង Guild Blessing ដែលអាចនិយាយបានដាកាក់នេះមានតម្លៃដែលមិនអាងទិញនៅលើទីផ្សារបាន

Guild KVM

នៅរៀងរាល់ថ្ងៃអង្គារ​ /ព្រហស្បត៍ / អាទិត្យ ក្នុងហ្គេមនឹងមានសង្ក្រាមរវាង Guild ដែលជា​ Guild KVM ដែលលោកអ្នកអាចចូលរួមបានលុះត្រាតែជាអ្នកដែលនៅក្នុង Guildតែមួយរួចចាប់ក្រុម 5 នាក់ដោយរង្វាន់ដែលទទួលបានគឺជាប្រអប់ Guild​ ដែលនៅខាងក្នុងនោះមានកាក់ Guild រហូតទៅដល់ឧបករណ៍តំឡើងអាវុធ ដែលមាប្រយោជន៍ជាច្រើន

ROX01

លេងមីនីហ្គេម

ជារៀងរាល់ថ្ងៃយើងអាចចូលទៅលេងមីនីហ្គេមបាននៅក្នុង Travern ដែលមិនសូវជាពិបាកប៉ុន្មានឡើយ ហើយបើសិនជាលោកអ្នកឈ្នះ លោកអ្នកអាចទទួលបានដបថ្នាំ Stamina​ ដែលអាចលេងបានពី 2 ទៅ (3 ដងសម្រាប់ VIP)

ប្រើប្រាស់​ Odin’s Blessing និងពង់ Stamina

ជនៅពេលដែលយើងធ្វើភារកិច្ច​ប្រចាំថ្ងៃរួចរាល់ហើយយើងនឹងទទួលបានពង់អូឌីនមកមួយចំនួន យើងសសូមណែនាំអោយលោកអ្នកមិនបាច់សន្សំអោយពេញទេ លោកអ្នកគួរតែនាំយកទៅប្រើប្រាស់ក្នុងការទទួលយកពង់ Stamina មកប្រើប្រាស់ដោយ Stamina នឺងអាចអោយលោកអ្នកយកទៅធ្វើ Life Skill ដែលធ្វើអោយតួអង្គរបស់យើងរឹងមាំជាងមុនបានទៀតផង

Kingdom Pass ប្រចាំថ្ងៃ

Kingdom Pass ជាប្រពន្ធ័ដែលនឹងមានរង្វាន់ពិសេសជូនលោកអ្នកបន្ថែមរាល់ខែដែលសម្រាប់អ្នកដែលបញ្ចូលលុយទិញបន្ថែមនឹងបានដោះសោ Glory Pass ដែលលោកអ្នកនឹងទទួលបានរង្វាន់ច្រើនជាងធម្មតាតែសម្រាប់អ្នកទូទៅអាចធ្វើការដោះភារកិច្ច  Kingdom Pass ដែលនឹងមាន៤​ភារកិច្ចក្នុងមួយថ្ងៃ

ទិញ-លក់របស់ក្នុងផ្សារកណ្ដាល

នៅរៀងរាល់សប្ដាហ៍ហ្គេមនឹងមានការបើកអោយលក់របស់ផ្សេងៗ​ដោយមានការកាត់ពន្ធត្រឹមតែតិចតួចប៉ុណ្ណោះដោយប្រសិនបើលោកអ្នកធ្វើការលក់របស់មិនដល់​ 500,000 ពេជ្រទេលោកអ្នកនឹងតម្រូវអោយបង់ពន្ធត្រឹមតែ 10% (1 សម្រាប់អ្នកបញ្ចូល VIP) ប៉ុន្តែប្រសិនបើលើសពីនេះយើងនឹងតម្រូវអោយបង់ពន្ធច្រើនជាងនេះ

លេង OX

កម្មវិធីមួយទៀតក្នុងហ្គេមគឺជាការឆ្លើយសំនួរ​កាន់តែច្រើនបាន EXP កាន់តែច្រើន ប៉ុន្តែប្រសិនជាមិនសូវមានពេលគួរតែមកលេងយ៉ាងតិចម្ដងក្នុងមួយថ្ងៃព្រោះ EXP ដែលបានពី OX នេះក៏មិនតិចដែរ

ធ្វើភារកិច្ច COC

ការធ្វើភារកិច្ច COC អាចអោយយើងទទួលបានកាក់កាឆាដែលអាចអោយយើងទទយលបានរហូតដល់មួយថ្ងៃ១០កាក់ ដែលអាចទទួលយកកបានរហូតទៅដល់​៧​ដងដោយធ្វើនៅក្នុងថ្ងៃណាក៏បាន ឬធ្វើតែមួយថ្ងៃសរុបតែម្ដងក៏បាន

ប្រកួតស្ទូចត្រីប្រចាំថ្ងៃ

នៅរៀងរាល់ថ្ងៃនឹងមានភារកិច្ចស្ទូចត្រីជាមួយនឹង Xavier ដែលយើងអាចយកត្រីប្រភេទអ្វីក៏បានមកអោយ 10 ក្បាល ហើយលើសពីនេះគេនឹងមាននុយពិសេសមកយើងដើម្បីធ្វើការចាប់ត្រីរួចធ្វើ Gyotaku ដើម្បីប្រកួតប្រជែងជាមួយនឹង​អ្នកលេងដទៃទៀត ប្រសិនបើឈ្នះលោកអ្នកនឹងទទួលបានកាក់យ៉ាងច្រើនឬរបស់បន្ដិចបន្តួចទោះបីជាលោកអ្នកចាញ់ក៏អាចបានកាក់Gyotaku មកប្រើប្រាស់បានទៀតផង

ទាំងអស់នេះគឺជាអ្វីដែលត្រូវធ្វើជារៀងរាល់ថ្ងៃនៅក្នុងហ្គេម Ragnarok X ដែលលោកអ្នកគួរតែធ្វើជារៀងរាល់ថ្ងៃព្រោះរាល់់កម្មវិធីអាចអោយលោកអ្នកទទួលបានរបស់យកមកលក់ដើម្បីទិញយករបស់ប្រើប្រាស់ផ្សេងៗបានវិញទៀតផង ប៉ុន្តែប្រសិនបើអ្នកណាដែលត្រូវការពេជ្រដើម្បីបញ្ចូល លោកអ្នកអាចបញ្ចូលបានជាមួយខាង​ Razer Gold បានព្រោះថាយើងតែងតែមានប្រូម៉ូសិនពិសេសៗថែមទាំងមាផ្សងសំណាងយករង្វាន់រាល់ខែថែមទៀតផងដែរ

ទិញRazer Gold PIN ឥលូវនេះ

ទិញ Razer Gold Pinប្ដូរ​Razer Silver
This image has an empty alt attribute; its file name is %E0%B8%9B%E0%B8%B8%E0%B9%8B%E0%B8%A1%E0%B8%8B%E0%B8%B7%E0%B9%89%E0%B8%AD-Razer-Gold-pin.png.webpThis image has an empty alt attribute; its file name is Coin_RZR-Silver_Black-300x108.png.webp