ស្វាគមន៍ជាថ្មីសម្រាប់អតិថិជនRazer Gold ទាំងអស់គ្នា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់ក៏ដូចជាធ្លាប់បានធ្វើការបញ្ចូលលុយហ្គេមរួចមកហើយជាមួយនឹងRazer Gold PIN ឬ Razer Gold Wallet នាពេលកន្លងមក ប៉ុន្តែនៅពេលនេះ យើងសូមមកធ្វើការណែនាំពីវិធីមួយថ្មីសម្រាប់អ្នកទាំងអស់គ្នាក្នុងការ បញ្ចូលRazer Gold Pin ទៅក្នុង Razer Gold Wallet
ឧទាហរណ៍ថាអ្នកទាំងអស់គ្នាទទួលបាន ឬ ធ្វើការទិញPIN ពីខាងRazer Goldហើយ ប៉ុន្តែមិនទាន់ត្រូវការធ្វើការបញ្ចូលទៅក្នុងហ្គេមណាមួយ លោកអ្នកអាចធ្វើការបញ្ចូលនិងរក្សាទុកនៅក្នុង Razer Gold Wallet បានដើម្បីធ្វើការប្រើប្រាស់តាមតម្រូវការពេលក្រោយ
អញ្ចឹងយើងមកមើលពីវិធីបញ្ចូលRazer Gold Pin ទៅក្នុង Razer Gold Walletទាំងអស់គ្នា!!!
វិធីបញ្ចូល Razer Gold Pin ទៅក្នុង Razer Gold Wallet
- ជាដំបូងសម្រាប់អតិថិជនដែលមិនទាន់បានធ្វើការចុះឈ្មោះគណនី Razer ID សូមធ្វើការចុះឈ្មោះតាមរយៈវេបសាយ gold.razer.com ហើយសម្រាប់ពត៌មានបន្ថែមក្នុងការចុះឈ្មោះគណនី Razer ID អ្នកទាំងអស់គ្នាអាចចូលមើលបានតាមរយៈ ទីនេះ
- បន្ទាប់ពីធ្វើការបង្កើតគណនី Razer ID រួច បន្តដោយធ្វើការចុះឈ្មោះ Razer Gold Wallet
- ចូលទៅកាន់ទំព័រ Reload
- ធ្វើការជ្រើសរើសយក Razer Gold Pin
- បញ្ចូលកូដPIN របស់លោកអ្នក រួចចុច “បន្ទាប់” ឬ “Next”
- ធ្វើការផ្ទៀងផ្ទាត់ព៌តមាន
- ការទូរទាត់ជោគជ័យ លោកអ្នកនឹងទទួលបានPINទៅក្នុងRazer Gold Walletភ្លាមៗ
ទិញRazer Gold PIN ឥលូវនេះ