Bullet Angel Season 2 patchថ្មីដែលរួម​មាន featureថ្មីៗ​​ ជាច្រើន​ ដែលរួមមាន​បន្ទប់សន្ទនារឺហៅកាត់លេងៗថាChatroom Xshot ព្រមជាមួយនឹងផែនទីថ្មី Modeថ្មី​ សំលៀកបំពាក់ក៏ដូចជាអាយធិមពិសេសៗដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀត ក្រៅពីនេះនៅមានកម្មវិធីcosplay​​ challengeនៅក្នុង Tik Tok ថែមទាំងអាចផ្សងសំណាងយករង្វាន់ថែមទៀតផង

ពត៌មានបន្ថែម Bullet Angel Season 2

ឆាតរូមដ៏រីករាយនៅក្នុAK2 បានត្រលប់មកវិញហើយ

ប្រសិនបើលោកអ្នកជាអតីតអ្នកលេងAK2 លោកអ្នកប្រាកដជាធ្លាប់ស្គាល់រួមមកហើយនូវភាពរិករាយភ្លើតភ្លើននៃការដែលបាននិយាយសន្ទនាគ្នានៅក្នុងបន្ទប់សន្ទនាទាំងឡាយ​ ទេសភាពត្រចង់ ផ្កាលម្អមាត់ទឹកដែលជាទិដ្ឋភាពដ៏វិសេសវិសាលក្នុងការនិយាយគ្នាលេង​ ក៏ដូចជាចែករំលែកបទពិសោធន៍នានា តិចនិចក្នុងការលេងហ្គេម ថែមទាំងអាចទទួលបានមិត្តថ្មីថែមទៀតផងដែរ ជាមួយនឹងការត្រលប់មកវិញនៃហ្គេមAK2 mobile ដែលមានឈ្មោះជាផ្លូវការថា Bullet Angel

្លើ

ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺបន្ទប់ឆាតរូមនេះអាចផ្ទុកមនុស្សបានរហូតដល់ទៅ32 នាក់ ថែមទាំងអាចឆាតនិយាយគ្នាបែប real time នៅក្នុងផែនទីទីក្រុងសៀងហៃsquare ដែលរួមមានសៃវៀនប្រដាល់ អ្នកទាំងអស់គ្នាអាចប្រើប្រាស់កាតរាំ ប៉េងប៉ោងទឹកនិងអាយធិមផ្សេងៗបានថែមទៀតផងដែរ​

ហើយដើម្បីបន្ថែមភាពរីករាយដល់អ្នកលេងទាំងអស់គ្នា ខាងហ្គេមបានធ្វើការបន្ថែមនូវការធ្វើដំណើរលេងអនឡាញនៅក្នុងទីក្រុងសៀងហៃ Xing Hai Tour មានបន្ទប់់យ៉ាងរ៉ូមែនទិក និងសកម្មភាពផ្សេងៗទៀតជាច្រើន អ្នកខ្លះភ្លើតភ្លើនរហូតដល់សាមនោសញ្ចេតនានិងមានសង្សារនៅក្នុងហ្គេមថែមទៀតផង លោកអ្នកថែមទាំអាចមានសិទ្ធិទទួលបានឈុត Blue Knight/Miss Strawberryថែមទៀតផងដែរដែលលោកអ្នកនឹងក្លាយជាអ្នកលេចធ្លោជាងគេនៅក្នុងបន្ទប់

  • Date Together (24 មិថុនា – 8 កក្កដា): add friend ភេទខុសគ្នានៅក្នុងchatroom ធ្វើការជូនកាដូ រឺធ្វើការរួមភារកិច្ចជាគូ មានសិទ្ធិក្នុងការទទួលបាន Angel Firework (កាំជ្រួចទេពធីតា) និងឈុតផ្សេងៗទៀត
  • Xing Hai Tour (24 មិថុនា – 8 កក្កដា): នៅពេលសន្ទនាគ្នានៅក្នុងបន្ទប់ឆាត លោកអ្នកក៏អាចប្រើប្រាស់អាយធិមក្នុងកាឆ្លងឆ្លើយគ្នាដូចជាផ្កា ប៉េងប៉ោង រឺការវាយប្រដាល់លេងក៏បាន ថែមទាំងផ្សងសំណាងយកកាំជ្រួច (Bright Firework) , speakerផ្កា (Flowering Loudspeaker) និងរង្វាន់ផ្សេងៗទៀតជាច្រើន
  • Full House of Romance (1កក្កដា-22កក្កដា):លោកអ្នកនឹងទទួលបានពិន្ទុនៃក្ដីស្រលាញ់ ហើយនៅពេលដែលពិន្ទុនៃក្ដីស្រលាញ់គ្រប់តាមចំនួនកំណត់ លោកអ្នកអាចដោះសោរអាវុធនៅក្នុងshopបានហើយនៅពេលដែលពិន្ទុនៃក្ដីស្រលាញ់ពេញលោកអ្នកនឹងទទួលបាន Rose Grenade តែម្ដង!

Bullet Angel បើកបង្ហាញ្ Angel Pass ថ្មីក្នុងធីម Byte Idol ឈុតពណ៌ស្វាយ

Angel Pass 2 Byte Idol ចាប់ដាក់លក់ពីថ្ងៃទី 24 មិថុនា ដើម្បីអោយអ្នកលេងបានចាប់គូរឈុតសម្លៀកបំពាក់ដែលស្រស់ស្អាត ហើយនៅក្នុងseasonថ្មីនេះមានរួមបញ្ចូលផែនទីថ្មីក៏ដូចជាមានការបង្ខំអោយលេងក្នុងផែនទីផ្សេងៗដើម្បីអោយអ្នកលេងកាន់តែមានភាពស្ទាត់ជំនាញបន្ថែមទៀតផងដែរ

ផែនទីថ្មី បន្ថែមម៉ូតថ្មី

Mission Ⅱ – Blow Up Chickens

រឺហៅលេងៗថាគប់មាន់ វាលស្មៅពណ៌ខៀវត្រចង់ ផ្លាកneon កូនមាន់cartoon ដែលធ្វើអោយបរិយាកាសពោរពេញទៅដោយភាពរីករាយបែបខ្ជូតៗ ជាមួយនឹងភារកិច្ចគប់មាន់ក្នុងផែនទីថែមទាំងត្រូវគេចពិការវាយប្រហាររបស់មាន់ អ្នកលេងនឹងទទួលបានjigsaw ដើម្បីយកមកផ្គុំប្ដូរយករង្វាន់ផ្សេងៗថែមទៀតផងដែរ

ផែនទីថ្មី

ក្រៅពីវគ្គគប់មាន់ហើយ នៅក្នុងជំនាន់ថ្មីនេះនឹងមានបង្ហាញវត្តមានផែនទីថ្មីដូចជា Locomotive Factory, Hive Terminal និងផែនទីផ្សេងៗជាច្រើនទៀត តោះទៅសប្បាយទាំងអស់គ្នា

ดาวน์โหลด Bullet Angel

Bullet Angel
App StoreGoogle Play
เติมเกมซื้อ Razer Gold PIN
ปุ๋มซื้อ Razer Gold pin