ឥលូវនេះ Razer Gold បានធ្វើការចាប់ដៃគូរជាមួយ Smart និងធ្វើការផ្ដល់ជូននូវកម្មវិធីក៏ដូចជាប្រូម៉ូសិនពិសេសៗជូនអតិថិជនទាំងអស់គ្នា!!!

ហើយឥលូវនេះដើម្បីអោយកាន់តែមានភាពងាយស្រួលសម្រាប់ Gamer ទាំងឡាយ ឥលូវនេះ Razer Gold សុំធ្វើការណែនាំពីវិធីបញ្ចូលលុយក្នុង​ Razer Gold Wallet ដែលងាយស្រួលនិងមានសុវត្ថិភាព ដោយលោកអ្នកអាចធ្វើការបញ្ចូលលុយបានដោយងាយៗជាមួយនឹងលេខទូរស័ព្ទ Smart របស់លោកអ្នក

ចង់ដឹងថាវិធីបញ្ចូលលុយតាមរយៈSmartងាយស្រួលយ៉ាងណាសូមមើលតាមវិធីខាងក្រោម!!!

វិធីបញ្ចូលលុយ Razer Gold Wallet តាមរយៈ Smart

  1. ជាដំបូងសម្រាប់អតិថិជនដែលមិនទាន់បានធ្វើការចុះឈ្មោះគណនី​ Razer ID សូមធ្វើការ​ចុះឈ្មោះតាមរយៈវេបសាយ​ gold.razer.com ហើយសម្រាប់ពត៌មានបន្ថែមក្នុងការចុះឈ្មោះគណនី Razer ID អ្នកទាំងអស់គ្នាអាចចូលមើលបានតាមរយៈ ទីនេះ
  2. បន្ទាប់ពីធ្វើការបង្កើតគណនី​ Razer ID​​ រួច បន្តដោយធ្វើការចុះឈ្មោះ Razer Gold Wallet
  3. ចុច Reload រួចធ្វើការជ្រើរើសយក Smart ក្នុងការទូរទាត់
  4. ធ្វើការបញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូលទៅក្នុង Razer Gold Wallet
  5. បញ្ចូលលេខទូរស័ព្ទ Smart របស់លោកអ្នក
  6. លោកអ្នកនឹងទទួលបានសារ​ OTP ​ក្នុងប្រអប់សារ បញ្ចូលកូដ OTP
  7. ការទូរទាត់ជោគជ័យ លោកអ្នកនឹងទទួលបានលុយទៅក្នុង Razer Gold Wallet

ចំពោះ Razer Gold ដែលលោកអ្នកធ្វើការបញ្ចូលទៅក្នុង Razer Gold Wallet លោកអ្នកអាចធ្វើការយកទៅបញ្ចូលនៅក្នុងហ្គេមរឺ App ផ្សេងៗជាច្រើនរហូតទៅដល់ 3,500 ហ្គេម

ហើយអ្វីដែលសំខាន់​ សម្រាប់ការបញ្ចូលដោយ Razer Gold Wallet លោកអ្នកនឹងទទួលបានRazer Silver សន្សំទុកដើម្បីប្ដូរយក Razer Gear និងរង្វាន់ផ្សេងៗទៀត

លោកអ្នកអាចចូលទៅមើលពត៌មានបន្ថែមបានតាមរយៈ Razer Silver Catalog

ចំណេញច្រើនបែបនេះ​​ មកបញ្ចូលលុយតាមរយៈ Smart​ ទាំងអស់គ្នា!!!

បញ្ចូលលុយចូល Razer Gold Wallet តាមរយៈ Smart