ផ្ទះ Mobile Game វិធីបញ្ចូលលុយទៅក្នុង Razer Gold Wallet តាមរយៈ Paygo

វិធីបញ្ចូលលុយទៅក្នុង Razer Gold Wallet តាមរយៈ Paygo

839
0

មកដល់ថ្មីទៀតហើយ!!! ឥលូវនេះ Razer Gold បានធ្វើការចាប់ដៃគូរជាមួយ PayGo និងធ្វើការផ្ដល់ជូននូវកម្មវិធីក៏ដូចជាប្រូម៉ូសិនពិសេសៗជូនអតិថិជនទាំងអស់គ្នា!!!

ហើយអ្វីដែលកាន់តែពិសេស ឥលូវនេះដើម្បីអោយកាន់តែមានភាពងាយស្រួលសម្រាប់ Gamer ទាំងអស់គ្នា ឥលូវនេះ Razer Gold សុំធ្វើការណែនាំពីវិធីបញ្ចូលលុយក្នុង​ Razer Gold Wallet ដែលងាយស្រួលនិងមានសុវត្ថិភាព ដោយលោកអ្នកអាចធ្វើការបញ្ចូលលុយបានដោយងាយៗតាមរយៈទូរស័ព្ទដៃជាមួយនឹងគណនី PayGo របស់លោកអ្នក

ចង់ដឹងថាវិធីបញ្ចូលលុយតាមរយៈ PayGo ងាយស្រួលយ៉ាងណាសូមមើលតាមវិធីខាងក្រោម!!!

វិធីបញ្ចូលលុយ Razer Gold Wallet តាមរយៈ PayGo

  1. ជាដំបូងសម្រាប់អតិថិជនដែលមិនទាន់បានធ្វើការចុះឈ្មោះគណនី​ Razer ID សូមធ្វើការ​ចុះឈ្មោះតាមរយៈវេបសាយ​ gold.razer.com ហើយសម្រាប់ពត៌មានបន្ថែមក្នុងការចុះឈ្មោះគណនី Razer ID អ្នកទាំងអស់គ្នាអាចចូលមើលបានតាមរយៈ ទីនេះ
  2. បន្ទាប់ពីធ្វើការបង្កើតគណនី​ Razer ID​​ រួច បន្តដោយធ្វើការចុះឈ្មោះ Razer Gold Wallet
  3. ចុច Reload រួចធ្វើការជ្រើរើសយក PayGo ក្នុងការទូរទាត់
  4. ធ្វើការបញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូលទៅក្នុង Razer Gold Wallet
  5. បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
  6. លោកអ្នកនឹងទទួលបានសារ​​ក្នុងប្រអប់សារ បញ្ចូលកូដValidation Code
  7. ការទូរទាត់ជោគជ័យ លោកអ្នកនឹងទទួលបានលុយទៅក្នុង Razer Gold Wallet

ចំពោះ Razer Gold ដែលលោកអ្នកធ្វើការបញ្ចូលទៅក្នុង Razer Gold Wallet លោកអ្នកអាចធ្វើការយកទៅបញ្ចូលនៅក្នុងហ្គេមរឺ App ផ្សេងៗជាច្រើនរហូតទៅដល់ 3,500 ហ្គេម

ហើយអ្វីដែលសំខាន់​ សម្រាប់ការបញ្ចូលដោយ Razer Gold Wallet លោកអ្នកនឹងទទួលបានRazer Silver សន្សំទុកដើម្បីប្ដូរយក Razer Gear និងរង្វាន់ផ្សេងៗទៀត

លោកអ្នកអាចចូលទៅមើលពត៌មានបន្ថែមបានតាមរយៈ Razer Silver Catalog

ចំណេញច្រើនបែបនេះ​​ មកបញ្ចូលលុយតាមរយៈ PayGo​ ទាំងអស់គ្នា!!!

ទិញ Razer Gold Pin ជាមួយPayGoឥលូវនេះ

ដោនឡូតAPP PayGo ឥលូវនេះ

iOSAndroid